អំណោយនៃព្រះគុណព្រះ គឺសម្រាប់ឲ្យយើងទទួល
អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ព្រះយេស៊ូវបានលះចោលសិរីល្អរបស់ទ្រង់ នៅនគរស្ថានសួគ៌ ដើម្បីយកកំណើតជាមនុស្ស បានរងទុក្ខសព្វបែបយ៉ាង ក្នុងលោកិយដែលមានបាប ហើយបន្ទាប់មក ទ្រង់បានបង់ថ្លៃលោះបាបទាំងអស់ ដែលមនុស្សជាតិបានធ្វើ។
អត្ថន័យដ៏ពិតនៃពិធីបុណ្យណូអែល នោះគឺថា ដោយសារព្រះយេស៊ូវបានយាងមកសង្រ្គោះមនុស្សឲ្យរួចពីបាប នោះអស់អ្នកដែលទទួលជឿទ្រង់ អាចជានឹងព្រះ ហើយមានទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយទ្រង់។ យើងអាចអរសប្បាយនឹងការប្រកបស្និទ្ធស្នាលដ៏រស់ ដ៏មានន័យ និងរីករាយ ជាមួយទ្រង់…
ថ្ងៃទី១០ : ព្រះទ្រង់ប្រទានព្រះរាជបុត្រាទ្រង់
ព្រះឱរស
ថ្ងៃមួយ ពេលខ្ញុំចាប់កាន់កាសែតអាន ខ្ញុំក៏បានឃើញការផ្សាយពាណិជ្ជកម្មពេញមួយទំព័រកាសែត។ ការផ្សាយពាណិជ្ជកម្មនេះពិតជាទាក់ភ្នែកណាស់។ នៅក្បែរផ្នែកខាងលើ នៃចុងទំព័រដែលមានផ្ទៃពណ៌ខៀវខ្ចី មានរូបស្រមោលផ្កាយមួយដួង។ នៅចំកណ្តាលទំព័រនោះ ខ្ញុំឃើញពាក្យដែលគេបានសរសេរថា : ព្រះឱរសដែលបានប្រសូត្រនោះ គឺជាព្រះរាជបុត្រា។
នៅផ្នែកខាងក្រោមនៃទំព័រដដែលនោះ ខ្ញុំឃើញបទគម្ពីរ លូកា ២:១១ ដែលគេបោះពុម្ភនៅលើនោះថា “ដ្បិតនៅថ្ងៃនេះ មានព្រះអង្គសង្គ្រោះ១អង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវីឌ…
ថ្ងៃទី៩ : សេចក្តីសង្រ្គោះកែប្រែជីវិតខ្ញុំ
ដំណឹងល្អ!
ពត៌មានអន្តរជាតិបានវាយលុកមកលើយើង តាមអ៊ីនធើណិត ទូរទស្សន៍ វិទ្យុ និងទូរស័ព្ទដៃទំនើប។ ភាគច្រើននៃពត៌មានទាំងនោះ ជាដំណឹងអាក្រក់ ដែលហាក់ដូចជារៀបរាប់អំពីបញ្ហាដែលបាន ឬកំពុងកើតឡើង ដូចជាអំពើឧក្រឹដ្ឋ សង្រ្គាម ភារវៈកម្ម និងវិបត្តិសេដ្ឋកិច្ចជាដើម។ តែក៏មានពេលដែលដំណឹងល្អបានជ្រាតចូល ក្នុងពេលដែលងងឹតបំផុត នៃទុក្ខព្រួយ និងភាពអស់សង្ឃឹម។ ដំណឹងល្អទាំងនោះ មានពត៌មានដែលនិយាយអំពីបុគ្គលដែលជួយអ្នកដទៃ ដោយមិនគិតប្រយោជន៍ខ្លួនឯង…
ថ្ងៃទី៨ : ព្រះគ្រីស្ទបានធ្វើការដ៏អស្ចារ្យ
ដើមឈើនៃព្រះពរ
ខ្ញុំធ្លាប់បានអានរឿងមួយ ដែលនិយាយអំពីប្តីប្រពន្ធថ្មោងថ្មីមួយគូ ដែលបរាជ័យ នៅក្នុងមុខជំនួញ ហើយពួកគេនៅសល់លុយតិចតួច សម្រាប់ប្រារព្ធពិធីបុណ្យណូអែល។ ពួកគេត្រូវរើចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីឆ្នាំថ្មីចូលមកដល់។ ប៉ុន្តែ ពួកគេមិនចង់ឲ្យរដូវកាលនៃបុណ្យណូអែលរបស់ពួកគេ ទទួលផលប៉ះពាល់ ដោយសាររឿងនេះឡើយ។ ដូចនេះ ពួកគេក៏បានសម្រេចចិត្តធ្វើពិធីជប់លៀងមួយ ដើម្បីអបអរបុណ្យណូអែល។ ពេលភ្ញៀវមកដល់ ពួកគេក៏បានឃើញដើមស៊ីដាមួយដើម ត្រូវបានតុបតែង ទៅដោយអំពូលភ្លើងតូចៗមួយខ្សែ និងក្រដាស់រមូលតូចៗជាច្រើន…
ថ្ងៃទី៧ : ព្រះទ្រង់បានយាងមករកខ្ញុំ
មូលហេតុចម្បង
ព្រះយេស៊ូវបានកែតម្រង់ទស្សនៈដ៏ស្រពិចស្រពិល ដែលខ្ញុំមានចំពោះព្រះ។ ទ្រង់បានបើកសម្តែងឲ្យយើងស្គាល់ព្រះមួយអង្គ ដែលបានយាងចុះមករកយើងរាល់គ្នា ទ្រង់ជាព្រះដែលបានរំដោះយើងឲ្យមានសេរីភាព ហើយដែលប្រសើរបំផុតនោះ គឺទ្រង់ជាព្រះនៃសេចក្តីស្រឡាញ់។
អ្នកដែលបានចម្រើវ័យធំឡើង ក្នុងគ្រួសារគ្រីស្ទបរិស័ទ អាចមានអារម្មណ៍ធម្មតា ចំពោះព្រះរាជសាររបស់ព្រះយេស៊ូវ។ ពួកគេប្រហែលជាមិនមានអារម្មណ៍ភ្ញាក់ផ្អើលទេ ហើយពួកគេប្រហែលមិនទាន់យល់ថា ទំនាក់ទំនងរវាងមនុស្សនឹងព្រះ ជាទំនាក់ទំនងនៃសេចក្តីស្រឡាញ់ទេ។ លោកអារីស្តូត ដែលជាអ្នកប្រាជ្ញជនជាតិក្រិក បានលើកឡើងថា “វាជារឿងចម្លែក បើសិនជាមនុស្សម្នាក់អៈអាងថាខ្លួនស្រឡាញ់ព្រះហ្ស៊ូស(Zeus…
ថ្ងៃទី៦ : ព្រះទ្រង់ប្រទានឲ្យខ្ញុំមានជីវិតថ្មី
បុណ្យណូអែលក្នុងភូមិ
អនុស្សាវរីយបុណ្យណូអែលដើមដំបូងរបស់ខ្ញុំ គឺចាប់ផ្តើមនៅក្នុងបណ្តុំភូមិតូចៗ ដែលហុមព័ទ្ធដោយចំការដើមកាកាវ និងដើមម៉ាហូហ្កានីខ្ពស់ៗ និងដើមលម៉ើ។ យើងបានស្លៀកពាក់ខោអាវថ្មីៗ ដែលឪពុកម្តាយយើងបានផ្តល់ឲ្យ សម្រាប់បុណ្យណូអែល។ យើងជាក្រុមក្មេងអាយុពី៨ ទៅ១០ឆ្នាំ ដ៏សប្បាយរីករាយ ដែលបានដើរ ពីភូមិមួយទៅភូមិមួយទៀត ដូចពួកអ្នកប្រាជ្ញ ដែលកំពុងស្វែងរកព្រះឱរសយេស៊ូវអញ្ចឹង(ម៉ាថាយ ២:១-២)។
ព្រះឱរសយេស៊ូវមិនគង់នៅទីនោះ ក្នុងលក្ខណៈជាសាច់ឈាមឲ្យយើងឃើញទេ តែយើងបានរកឃើញនូវមិត្តភាព និងសុឆន្ទៈជាច្រើន។…
ថ្ងៃទី៥ : ព្រះទ្រង់ចង្អុលប្រាប់ខ្ញុំ ឲ្យមើលទៅពន្លឺ
ការស្វាគមន៍ក្នុងបុណ្យណូអែល
នៅក្នុងខេត្តផាមផាំងហ្កា ដែលមានទីតាំងនៅលើប្រជុំកោះលូហ្សុន ប្រទេសភីលីពីន មានទីក្រុងប្រវត្តិសាស្រ្តមួយ ដែលមានឈ្មោះថា សាន ហ្វឺណានដូ។ ជារៀងរាល់ឆ្នាំ គេបានប្រារព្ធធ្វើពិធីបុណ្យពិពណ៌ភ្លើងចង្កៀង នៅទីក្រុងនេះ ដែលជាតំណាងឲ្យប្រពៃណីបុណ្យណូអែលរបស់ជនជាតិភីលិពីន ដែលគេហៅថា ចង្កៀងប៉ារូលស៍ ។ សិល្បៈករដែលមានអំណោយទាន បានប្រើដើមឫស្សី ក្រដាស់ពណ៌ និងទៀនធម្មតា បង្កើតជាចង្កៀងដែលមានរូបរាង្គដូចផ្កាយ ដែលគួរឲ្យពិចពិលរមិលមើល ដើម្បីអបអរសាទរព្រះរាជកំណើតព្រះគ្រីស្ទ។…
ថ្ងៃទី៤: ខ្ញុំអាចស្គាល់ព្រះ
អំណោយដែលល្អបំផុត
នៅក្នុងដំណើរកម្សាន្តរដូវរងា ក្នុងភាគខាងជើងនៃរដ្ឋញូអ៊ីងគ្លិន មានបុរសម្នាក់សួរសំណួរមួយថា “តើអ្នកចង់បានអំណោយអ្វីជាងគេ ក្នុងរដូវកាលបុណ្យណូអែល?”
មានកីឡាករម្នាក់ ហាក់ដូចជាមានចិត្តអន្ទះសារចង់ឆ្លើយសំណួរនេះណាស់។
គាត់ក៏មើលទៅមិត្តភក្តិដែលអង្គុយក្បែរគាត់ ហើយនិយាយថា “សំណួរនេះស្រួលឆ្លើយទេ។ កាលពីពីរបីឆ្នាំមុន ពេលខ្ញុំរៀនចប់មហាវិទ្យាល័យ ខ្ញុំគិតថា ខ្ញុំនឹងក្លាយជាកីឡាករបាល់ទាត់អាជីព។ តែក្តីស្រមៃមិនក្លាយជាពិត ខ្ញុំក៏មានកំហឹងក្នុងចិត្ត។ ភាពល្វីងជូរចត់បានស៊ីបំផ្លាញខ្ញុំ ហើយខ្ញុំក៏បានចែកចាយ អំពីភាពល្វីងជូរចត់នេះ ដល់អ្នកណាដែលព្យាយាមជួយលើកទឹកចិត្តខ្ញុំ”។…
ថ្ងៃទី៣ : មូលហេតុដែលត្រូវប្រារព្ធធ្វើ
ពិធីបុណ្យណូអែលនៅប្រទេសអ៊ុយក្រែន
ប្រជាជននៅប្រទេសអ៊ុយក្រែន បានរាប់បញ្ចូលធាតុផ្សំដ៏អស្ចារ្យជាច្រើន នៅក្នុងការប្រារព្ធពិធីបុណ្យណូអែល។ ជួនកាល ពួកគេបានយកចំប៊ើង មកតម្រៀបនៅលើតុអាហារពេលល្ងាច ដើម្បីរំឭកអំពីស្នូកសត្វ ដែលព្រះយេស៊ូវបានផ្ទុំ នៅភូមិបេថ្លេហិម។ ការប្រារព្ធធ្វើមួយទៀត បានរំឭកអំពីព្រឹត្តិការណ៍ជាច្រើន ដែលបានកើតឡើង នៅពេលយប់ដែលព្រះសង្រ្គោះបានយាងចុះមកយកកំណើតក្នុងលោកិយ។ បន្ទាប់ពីការអធិស្ឋានសម្រាប់ពិធីបុណ្យណូអែល ត្រូវបានធ្វើឡើងហើយ បុរសជាឪពុកនៃគ្រួសារក៏បានពោលឡើងថា “ព្រះគ្រីស្ទបានប្រសូត្រហើយ!” ហើយក្រុមគ្រួសារក៏បានឆ្លើយតបថា “ចូរយើងថ្វាយសិរីល្អដល់ព្រះអង្គ!”
ពាក្យពេចន៍ដែលគេបានពោលឡើងនេះ…
ថ្ងៃទី២ : ខ្ញុំមិនមានអារម្មណ៍ឯកោទៀតឡើយ
អេម៉ាញូអែល
មានពេលមួយ ខ្ញុំបានជជែកជាមួយមិត្តភក្តិម្នាក់ ដែលជាគូស្វាមីថ្មោងថ្មី ហើយកំពុងអន្ទៈសារចង់បានកូន។ គាត់និងភរិយាគាត់ កំពុងរៀបផែនការ និងអធិស្ឋានសូមព្រះប្រទានកូនម្នាក់។ ពួកគេបានជ្រើសរើសឈ្មោះឲ្យកូននោះរួចជាស្រេចទៅហើយ ទោះភរិយារបស់គាត់មិនទាន់មានផ្ទៃពោះក៏ដោយ។
ក្នុងឆ្នាំ៧៣៥នៃគ្រីស្ទសគរាជ ហោរាអេសាយបានថ្លែងទំនាយ ឲ្យប្រជាជាតិយូដាស្តាប់ ពេលដែលពួកគេកំពុងមានការតយុទ្ធខាងវិញ្ញាណ។ គឺដូចដែលគាត់បានប្រកាសថា “ព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល(ដែលមានន័យថា…